ព័ត៌មាន

ពិធី ចុះ ហត្ថលេខា លើ កិច្ច ព្រម ព្រៀង រវាង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ)

រាជ​ធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដែល​ជា​ធនាគារ​វៀតណាម​ដំបូង​គេ​បង្អស់ មាន​សាខា​ប្រតិបត្តិការ​នៅ​ប្រទេសកម្ពុជា ជា​មួយ​នឹង​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ប្រាក់ ដែល​មាន​កម្រៃ​សេវា ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង និង ភាព​ស្ទាត់​ជំនាញ, បាន​ប្រកាស​ចុះ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ដើម្បី​បំពេញ​តម្រូវការ និង សម្រួល​ដល់​អតិថិជន ។ ឥឡូវ​នេះ​ អតិថិជន​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាច​ដក​ប្រាក់ ផ្ទេរ​ប្រាក់ បង់​ប្រាក់​កម្ចី ប័ណ្ណ​ឥណទាន និង ផ្ទេរ​ប្រាក់​ចូល​គណនី​នៅ​ធនាគារ សាខមប៊ែង តាម​រយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤.៥០០ កន្លែង​ទូ​ទាំង​ប្រទេស ។

ថ្លែង​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ភាព​ជា​ដៃ​គូ​រវាង​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី គឺ​ជា​បណ្តាញ​ថ្មី​មួយ សម្រាប់​អតិថិជន​ទាំងអស់ ងាយ​ស្រួល​ធ្វើ​ការ​ទូទាត់​នៅ​ជិត​ផ្ទះ​របស់​ពួក​គាត់ ជា​មួយ​ការ​សន្សំ​ពេល​វេលា និង មាន​ប្រសិទ្ធភាព ហើយ​ធានា​ថា ពួក​គាត់​ទទួល​បាន​នូវ សេវា​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​តម្រូវ​ការ ។​

សេវា​ហិរញ្ញ​វត្ថុ​ដែល​ផ្តល់​តាម​រយៈ ភាព​ជា​ដៃ​គូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាច​ទូ​ទាត់ ឬ​ទទួល​ប្រាក់​កម្ចី តាម​រយៈ​បណ្តាញ​ភ្នាក់​ងារ​របស់​លីហួរ ជាង ៤.៥០០ កន្លែង នៅ​ទូ​ទាំង​ប្រទេស ។ អតិថិជន​របស់​ធនាគារ សាខមប៊ែង ទាំង​អស់ មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជា​មួយ​នូវ​ព័ត៌​មាន​ដូច​ជា ឈ្មោះ​អតិថិជន អត្តសញ្ញាណប័ណ្ណ ទឹកប្រាក់ទូទាត់ និង លេខទូរស័ព្ទ រួចទៅកាន់ ភ្នាក់​ងារ​របស់​ក្រុមហ៊ុន លី ហួរ វេរលុយ ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក ។

សម្រាប់​ព័ត៌មានបន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី​ អគារ​លេខ​៦០ មហាវិថី​ព្រះនរោត្តម រាជធានីភ្នំពេញ ឬ ការិយាល័យទំនាក់ទំនងអតិថិជន ០២៣ ២២៣ ៤២៣ ។

ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាមុនពិធីចុះហត្ថលេខា
ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាមុនពិធីចុះហត្ថលេខា

លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍នាពេលចុះកិច្ចព្រមព្រៀងលោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍នាពេលចុះកិច្ចព្រមព្រៀង

លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី
លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី

លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ចុះហត្ថាលេខាលើកិច្ចព្រមព្រៀងលោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ចុះហត្ថាលេខាលើកិច្ចព្រមព្រៀង

លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់បាច់ផ្កាកិត្តិយសទៅដល់ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ីលោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់បាច់ផ្កាកិត្តិយសទៅដល់ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី

លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងពិធីចុះកិច្ចព្រមព្រៀងលោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងពិធីចុះកិច្ចព្រមព្រៀង

ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាបន្ទាប់ពីពិធីចុះហត្ថលេខា
ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាបន្ទាប់ពីពិធីចុះហត្ថលេខា

Leave a Reply

Your email address will not be published. Required fields are marked *