នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ឥឡូវនេះលោកអ្នកអាចទាញយក SC mBanking នៅតាម Apple’s App Store និង Google’s Play Store បានដោយឥតគិតថ្លៃ។
បន្ទាប់ពីបានដំឡើងកម្មវិធី SC mBanking នៅលើស្មាតហ្វូនរួលរាល់ហើយ អតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា នឹងអាចធ្វើការត្រួតពិនិត្យទិន្នន័យគណនីរបស់ខ្លួនធ្វើប្រតិបត្តិការអនឡាញយ៉ាងងាយស្រួលនិងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងដំណើរការបានយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែមានមុខងារទាំងអស់នៃសេវាកម្ម Internet banking របស់ធនា គារ សាខមប៊ែង ខេមបូឌា នោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងគណនី ប័ណ្ណ ផ្ទេរប្រាក់ក្នុង និងក្រៅប្រព័ន្ធធនាគារ សាខមប៊ែង ខេមបូឌា ទូទាត់វិក្កយបត្រជាមួយដៃគូសហការជាច្រើន ប្រើប្រាស់ជាមួយសេវាកម្មបញ្ចូលប្រាក់តាមទូរសព្ទ Top Up និងមុខងារដទៃផ្សេងទៀត។ពិសេសជាងនេះទៅទៀតអតិថិជនអាចបើក ឬបិទគណនីប្រាក់បញ្ញើមានកាលកំណត់អនឡាញដោយខ្លួនឯងផ្ទាល់ សមស្របជាមួយនឹងបែបបទនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។
SC mBanking គឺជាសេវាកម្មដែលមានសុវត្ថិភាពបំផុតដោយគ្រប់ប្រតិបត្តិការទាំងអស់ត្រូវបានបញ្ជាក់ដោយលេខសម្ងាត់ ហើយកម្មវិធីត្រូវបានដំណើរការដោយមានការធានាសុវត្ថិភាពជាមួយការការអនុញ្ញាត ២ ជំហ៊ាន។
SCmBanking គឺជាផ្នែកមួយនៃការវិនិយោគលើវិស័យសេវាកម្មអេឡិចត្រូនិចដែលអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងគណនីរបស់ពួកគេពីចម្ងាយ។ ការធ្វើបច្ចុប្បន្នភាព និងមុខងារថ្មីៗបន្ថែមទៀតនៃកម្មវិធីនេះកំពុងតែដំណើរការ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗនេះ។
ជាមួយឱកាសដ៏ពិសេសនេះដើម្បីអបអរសាទរក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធី SC mBanking ក៏ដូចជាអរគុណដល់អតិថិជនទាំងអស់ដែលតែងតែជួយគាំទ្រផលិតផលសេវាកម្មរបស់ធនាគារ ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីផ្តល់ជូននូវរង្វាន់ “ដំណើរការ SC mBanking ដើម្បីទទួលបានទឹកប្រាក់!”សម្រាប់អតិថិជន ២០០ នាក់ដំបូងដែលបានចុះឈ្មោះ និងដំណើរការកម្មវធី SC mBanking ក្នុងនោះ៖
- អតិថិជន ២០ នាក់ដែលបានចុះឈ្មោះ និងដំណើរការកម្មវិធី SC mBanking នៅលេខរៀងទី ១០, ២០, ៣០, ៤០, ៥០,៦០, ៧០, ៨០, ៩០, ១០០, ១១០, ១២០, ១៣០, ១៤០, ១៥០, ១៦០, ១៧០, ១៨០, ១៩០ និង ២០០ នឹងទទួលបានទឹកប្រាក់ ២០$/ម្នាក់។
- អតិថិជនចំនួន ១៨០ នាក់ផ្សេងទៀតនឹងទទួលបានទឹកប្រាក់ ៥$/ម្នាក់។
ទឹកប្រាក់ទាំងអស់នឹងត្រូវបានផ្ទេរទៅកាន់គណនីរបស់អតិថិជនដែលមានសំណាងនៅធនាគារ សាខមប៊ែង ខេមបូឌា បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។