ព័ត៌មាន

ពានរង្វាន់កីឡាបាល់ទាត់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២០

ពានរង្វាន់កីឡាបាល់ទាត់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២០

ពានរង្វាន់កីឡាបាល់ទាត់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២០

ដើម្បីជាការបន្តចូលរួមគាំទ្រ និងលើកស្ទួយចលនាកីឡាបាល់ទាត់សម្រាប់បុគ្គលិក ព្រមទាំងបង្កើតជាទីលានកម្សាន្តដែលប្រកបដោយផាសុខភាព បង្កើតភាពសាមគ្គីជួយជម្រុញសម្រេចបានផែនការអាជីវកម្មនៃឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំឡើងការប្រកួតបាល់់ទាត់ដណ្តើមពានរង្វាន់ សាខមប៊ែង ខេមបូឌា ឆ្នាំ២០២០ ទីតាំងនៃការប្រកួតស្ថិតនៅទីលានបាល់ទាត់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។

ពិធីបើកការប្រកួតនឹងត្រូវបានរៀបចំឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។ ការប្រកួតនេះនឹងត្រូវបានរៀបចំឡើងក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកនៃនាយកដ្ឋាន និងសាខាទាំងឡាយរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលការការប្រកួតនេះនឹងត្រូវបានចែកចេញជា ៤ក្រុម ក្នុងនោះរួមមាន៖ ក្រុម DEDICATED ក្រុម DYNAMIC ក្រុម FRIENDLY និងក្រុម FLEXIBLE ។

លក្ខណៈពានរង្វាន់នៃការប្រកួតរួមមាន៖

  • រង្វាន់សម្រាប់បុគ្គល៖ រង្វាន់កំពូលអ្នករកគ្រាប់បាល់ និងរង្វាន់កំពូលអ្នកចាំទី
  • រង្វាន់សម្រាប់ក្រុម៖ រង្វាន់ក្រុមចំណាត់ថ្នាក់លេខ១ រង្វាន់ក្រុមចំណាត់ថ្នាក់លេខ២ រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ រង្វាន់ក្រុមមានរចនាបទប្រកួតល្អ និងរង្វាន់ក្រុមអ្នកគាំទ្រល្អបំផុត។

Leave a Reply

Your email address will not be published.