គេហដ្ឋានគឺជាកន្លែងចាប់ផ្តើមនៃក្តីស្រលាញ់ ក្តីសង្ឃឹម និងក្តីស្រមៃ។ ទោះបីជាយ៉ាងណា វាមិនមែនងាយស្រួលនោះទេក្នុងការទទួលបានគេហដ្ឋានមួយមកគ្រប់គ្រងព្រោះថាតម្លៃគេហដ្ឋាននៅប្រទេសកម្ពុជាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងគោលបំណងជួយគាំទ្រអតិថិជនទាំងអស់ដែលចង់ទទួលបានផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនមកគ្រប់គ្រង ចាប់ពីដើមឆ្នាំ ២០២០ មកធនាគារ សាខមប៊ែង ខេមបូឌា បានបោះជំហ៊ានយ៉ាងលឿនទៅមុខក្នុងការបង្កើននូវការផ្តល់កម្ចីគេហដ្ឋានដោយធ្វើការសហការជាមួយបុរី និងគម្រោងជាច្រើននៅក្នុងរាជធានីភ្នំពេញដែលមានកម្រិតតម្លៃច្រើនជម្រើសសាកសមជាមួយនឹងតម្រូវការរបស់អតិថិជន។ បច្ចុប្បន្ននេះធនាគារ សាខមប៊ែង ខេមបូឌា បានសហការដើម្បីផ្តល់នូវឥណទានគេហដ្ឋានជាមួយបុរីចំនួន ៧ រួមមាន៖ បុរី ប្រាយ ឡាញ បុរី ហេងណា បុរី សុខ ចម្រើន បុរី ហុក ឆេង បុរី ផុន ស៊ុយ បុរី The Eco Residence 237 និង លំនៅដ្ឋាន ប៉េង ម៉ាលី។
អតិថិជនដែលទិញគេហដ្ឋាននៅតាមបុរីខាងលើនេះនឹងទទួលបានការផ្តល់ឥណទានពីធនាគារ សាខមប៊ែង ខេមបូឌា រហូតដល់ ៧០% នៃតម្លៃផ្ទះ អត្រាការប្រាក់ពិសេសចាប់ពី ៧%/ឆ្នាំ ជាមួយរបៀបសងបត់បែន សម្បូរបែប រយៈពេលខ្ចីរហូតដល់ ២០ឆ្នាំជាមួយនឹងដំណើរការរហ័សដែលអាចជួយឱ្យអតិថិជនអាចសម្រេចចិត្តទិញគេហដ្ឋានភ្លាមៗបាន។
លើសពីនេះទៅទៀត នៅពេលទិញគេហដ្ឋានពីបុរីខាងលើ អតិថិជននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុន Openet ដែលជាដៃគូ សហការរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដូចជា៖ ទទួលបានការតម្លើងអ៊ីនធឺណែត ឧបករណ៍ Wifi ដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ដទៃផ្សេងទៀត។
ធនាគារ សាខមប៊ែង ខេមបូឌា នៅតែបន្តធ្វើការស្វែងរកការសហការជាមួយបុរី និងគម្រោងជាច្រើនទៀតដើម្បីបំពេញតម្រូវការជូនអតិថិជន។ ធនាគារ សាខមប៊ែង ខេមបូឌា ប្តេជ្ញាថានឹងផ្តល់ជូននូវផលិតផលសេវាកម្មល្អបំផុតជូនអតិថិជន និងអភិវឌ្ឍខ្លួនតាមទស្សនៈវិស័យរបស់ខ្លួនដើម្បីក្លាយជាធនាគារលក់រាយឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។
1. បុរីប្រាយឡាញ
| ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ |
| ផ្ទះល្វែង និងវីឡា |
| – លោក ស៊ាន សុស៊ីថា – នាយកសាខាព្រះនរោត្តម – 093 97 86 88 / 0883 88 77 88 |
– លោក សុខា រតនៈ – បុគ្គលិកទំនាក់ទំនងអតិថិជន – 096 871 91 64 / 085 219 828 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
2. បុរី ហេង ណា
| ផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ |
| ផ្ទះល្វែង |
| – លោក អ៊ូ សាវ៉ន – នាយកសាខាព្រះមុនីវង្ស – 0976 688 688 / 012 693 685 |
– លោក ស៊ា គឹមងាន់ – ប្រធានផ្នែកទំនាក់ទំនងអតិថិជន – 097 7877290 / 017 601 451 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
3. បុរី សុខ ចម្រើន
| – គម្រោងទី១៖ ផ្លូវជាតិលេខ៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ |
– គម្រោងទី២៖ នៅភូមិទួលតាឡាក់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ | |
| ផ្ទះល្វែង |
| – លោកស្រី ខូវ សុគន្ធា – ប្រធានសាខាពោធិ៍ចិនតុង – 0977 651 765 |
– លោក អ៊ាង សារ៉ែន – បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន – 095 565 652 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
4. បុរី ហុក ឆេង
| – គម្រោងទី១៖ ផ្លូវ ២១៧ (ចំការដូង) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ |
– គម្រោងទី២៖ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ | |
| ផ្ទះល្វែង |
| គម្រោងទី១៖ |
– លោក ហាប់ សុខនី – ប្រធានសាខាផ្សារហេងលី – 0978 800 026 / (012/069) 95 81 62 | |
– លោក ម៉ី សារ៉េត – បុគ្គលិកទំនាក់ទំនងអតិថិជន – 016 254 048 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 | |
គម្រោងទី២៖ | |
– លោកស្រី ខូវ សុគន្ធា – ប្រធានសាខាពោធិ៍ចិនតុង – 0977 651 765 | |
– លោក អ៊ាង សារ៉ែន – បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន – 095 565 652 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
5. បុរី ផុន ស៊ុយ
| – គម្រោងទី១៖ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ |
– គម្រោងទី២៖ផ្លូវវេងស្រេង (ខាងក្រោយផ្សារកាណាស៊ីធី) ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ | |
| ផ្ទះល្វែង |
| – លោកស្រី ខូវ សុគន្ធា – ប្រធានសាខាពោធិ៍ចិនតុង – 0977 651 765 |
– លោក អ៊ាង សារ៉ែន – បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន – 095 565 652 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
6. បុរី The Eco Residence 237
| ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ |
| ផ្ទះល្វែង |
| – លោក ហាប់ សុខនី – ប្រធានសាខាផ្សារហេងលី – 0978 800 026 / (012/069) 95 81 62 |
– លោក ម៉ី សារ៉េត – បុគ្គលិកទំនាក់ទំនងអតិថិជន – 016 254 048 | |
– ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423 |
7. លំនៅដ្ឋាន ប៉េង ម៉ាលី
| ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ |