លក្ខខណ្ឌតម្រូវរបស់កម្មវិធី

អត្ថប្រយោជន៍ សម្រាប់អតិថិជនថ្មី

 • មិនគិតកម្រៃសេវាប្រចាំឆ្នាំក្នុងឆ្នាំដំបូង
 • ទទួលបានប្រាក់សងត្រឡប់២០%(អតិបរមា១0ដុល្លារ)សម្រាប់ការបញ្ជាទិញដំបូង​​សម្រាប់ប័ណ្ណឥណទានវីសា

រយៈពេល​នៃការអនុវត្ត៖

 • ចាប់​ពី​ថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

គោលការណ៍ និង លក្ខខណ្ឌ

 • អតិថិជនថ្មី៖ ដែលមិនធ្លាប់មានប័ណ្ណឥណទានវីសាធនាគារសាខមប៊ែងពីមុនមកហើយធ្វើការស្នើរសុំប័ណ្ណឥណទានវីសាទទួលបានការអនុម័តនិងដំណើរការប័ណ្ណក្នុងអំឡុងពេលនៃកម្មវិធី ប្រូម៉ូសិន។
 • ចំពោះប័ណ្ណឥណទានវីសាដែលមានទ្រព្យធានា(Secure Credit Card)នឹងទទួលបានការមិនគិតកម្រៃសេវាធ្វើឯកសារ។
 • ប្រតិបត្តិការដែលរាប់បញ្ចូលក្នុងកម្មវិធីគឺជាប្រតិបត្តិការដែលធ្វើឡើងដោយការបញ្ជាទិញទំនិញនិងសេវាកម្មតាមរយៈប័ណ្ណឥណទានវីសា(មិនរាប់បញ្ចូលប្រតិបត្តិការដកសាច់ប្រាក់)។
 • ប្រតិបត្តិការប័ណ្ណឥណទានរងនឹងត្រូវកត់ត្រាទុកជាប្រតិបត្តិការប័ណ្ណចម្បង។
 • ម្ចាស់ប័ណ្ណម្នាក់ៗអាចទទួលបានទឹកប្រាក់ត្រលប់មកវិញសម្រាប់ ប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌដំបូងតែប៉ុណ្ណោះ។
 • ប្រតិបត្តិការដែលមិនបានកត់ត្រាឬលុបចោលឬសងត្រលប់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីនោះទេ ហើយធនាគារសាខមប៊ែងនិងរក្សាសិទ្ធិក្នុងការដកទឹកប្រាក់ចេញពីប័ណ្ណឥណទានរបស់អ្នកត្រលប់មកវិញ។
 • ការផ្តល់ជូនមានចំនួនកំណត់ អតិថិជនធ្វើប្រតិបត្តិការមុននឹងទទួលបានមុន រហូតដល់គ្រប់ចំនួនកំណត់។
 • ទឹកប្រាក់សងត្រលប់៖ ធនាគារនឹងសងប្រាក់ត្រលប់ទៅគណនីអតិថិជនដែលឈ្នះក្នុងកម្មវិធីក្នុងរយៈពេល៧ថ្ងៃ។

ចុះឈ្មោះស្នើសុំប័ណ្ណឥណទាន

 • លោកអ្នកបាន​ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាម្ចាស់ប័ណ្ណឥណទានវីសាធនាគារសាខមប៊ែង(ខេមបូឌា)​ ហើយ​​​​ឬនៅ?
 • សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការហៅមកកាន់ភ្នាក់ងារបម្រើអតិថិជនលេខ ០២៣​ ២២៣ ៤២៣ ឬ​មក​កាន់​​សាខាណាមួយ របស់ធនាគារយើងខ្ញុំ។