ប័ណ្ណឥណពន្ធក្នុងស្រុក

អត្ថប្រយោជន៍

  • ប័ណ្ណបានភ្ជាប់រួចជាស្រេចជាមួយនឹងគណនីប្រាក់បញ្ញើរបស់លោកអ្នក អាចប្រើប្រាស់ទឹកប្រាក់ក្នុងគណនីដើម្បីធ្វើប្រតិបត្តិការតាមរយៈសេវាកម្ម អុីនធើណែតប៊ែងឃីង (Internet Banking) និងនៅតាមម៉ាស៊ីនអេធីអឹមរាប់ពាន់គ្រឿង នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។​​​ រួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖
    + ត្រួតពិនិត្យមើលសមតុល្យសាច់ប្រាក់នៅក្នុងគណនី
    + អាចត្រួតពិនិត្យមើល ០៥ ប្រតិបត្តិការថ្មីៗរបស់លោកអ្នក
    + អាចផ្ទេរប្រាក់ទៅកាន់គណនី/ប័ណ្ណរបស់ធនាគារ សាខមប៊ែង
    + អាចធ្វើការទូទាត់សមតុល្យប័ណ្ណឥណទានរបស់ធនាគារសាខមប៊ែង
  • ធ្វើការដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹមរបស់សាខមប៊ែងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។
  • ទឹកប្រាក់នៅក្នុងគណនីត្រូវបានបូកបញ្ចូលលការប្រាក់ជារៀងរាល់ខែ (តាមអត្រាការប្រាក់ ប្រាក់បញ្ញើទូទាត់)។
  • ចែករំលែកអត្ថប្រយោជន៍ជាមួយអ្នកជាទីស្រលាញ់របស់លោកអ្នក តាមរយៈ​​ ការផ្តល់ប័ណ្ណរងជូនពួកគាត់​ ហើយអាចកំណត់ចំនួនទឹកប្រាក់នៅក្នុងប័ណ្ណរបស់ពួកគាត់ថែមទៀតផង។
  • ទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០% ពីហាងទិញទំនិញ ភោជនីយដ្ឋាន រមណីយដ្ឋាន សាលារៀន…..  ពីកម្មវិធីសាខមប៊ែងផ្លាស ដែលមានស្លាកសញ្ញាសាខមប៊ែងផ្លាស  (ព័ត៌មានលម្អិត)។
  • មានភ្នាក់ងារចាំបម្រើអតិថិជន​​ ២៤ម៉ោងក្នុងមួយថ្ងៃ​​​ និង៧ថ្ងៃក្នុង​មួយសប្តាហ៍តាមរយះលេខ ៖ (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣

លក្ខខណ្ឌ និងនីតិវិធីក្នុងការស្នើសុំប័ណ្ណ

  • ឯកត្តជនចាប់ពីអាយុ ១៨ឡើងទៅ

ឯកសារស្នើសុំ៖

  • ទម្រង់បែបបទសុំប្រើប្រាស់ប័ណ្ណឥណពន្ធ
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ពុំតម្រូវអោយមានការបញ្ជាក់ពីអាជ្ញាធរ)

របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ

  • ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣
  • អញ្ជើញមកកាន់សាខាណាមួយ/ការិយាល័យកណ្តាលរបស់ធនាគារ​ សាខមប៊ែង
  • អាចធ្វើការផ្ញើព័ត៌មាននិងសំណើតាមរយៈប្រអប់សំបុត្រនៅលើទំព័រហ្វេសប៊ុករបស់សាខមប៊ែង តាមរយ: www.facebook.com/SacombankCambodia
  • ផ្ញើព័ត៌មាន និងសំណើតាមរយៈអុីម៉ែល ask-sc@sacombank.com
Start typing to see posts you are looking for.